មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានដឹកនាំប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ (VTC)


មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានដឹកនាំប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ (VTC) នៃសារលិខិតដែលមានខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងថ្ងៃ «ទិវាសន្តិភាពអន្តរជាតិ» ជូនដល់កងកម្លាំងមួកខៀវកម្ពុជាដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅ សាធារណរដ្ឋម៉ាលី អាហ្វ្រិកកណ្ដាល សូ៊ដង់ខាងត្បូង និងលីបង់ នៃអង្គការសហប្រជាជាតិ។ ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ ខ្លឹមសារមានដូចខាងក្រោម៖
« សម្តេចតេជោ ហ៊ុន សែន គូសរំលេចថា មនុស្សគ្រប់រូបត្រូវការសន្តិភាព លើកលែងតែភេរវករប៉ុណ្ណោះចង់បំផ្លាញសន្តិភាព » « ទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា» ជាទិវាប្រវត្តិសាស្ត្រដ៏វិសេសវិសាល ដែលមហាសន្និបាទអង្គការសហប្រជាជាតិលើកទី៥៥ និងប្រទេសសមាជិកទាំងអស់បានអនុម័តជាឯកច្ឆន្ធ ដោយកំណត់យកថ្ងៃទី២១ ខែកញ្ញា ជាទិវាសន្តិភាពប្រចាំឆ្នាំដើម្បីឧទ្ទិសដល់ការបញ្ឈប់រាល់អារិភាព និងពង្រឹងឧត្តមគតិសន្តិភាពរបស់ប្រជាជាតិ និងប្រជាជនទាំងអស់នៅក្នុងពិភពលោក។ ទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២០នេះ ប្រារព្ធឡើងក្រោមមូលបទ «ការកសាងសន្តិភាពជាមួយគ្នា»។
នៅថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០
អរគុណ សន្តិភាព