រដ្ឋបាលខណ្ឌដូនពេញ រៀបចំពិធីដេញថ្លៃ គម្រោងមូលនីធិអភិវឌ្ឍន៍សង្កាត់ទាំង១១


រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំពិធីដេញថ្លៃ គម្រោងមូលនីធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ខណ្ឌដូនពេញ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ពិធីនេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ លោកប្រធានមន្ទីរផែនការរាជធានីភ្នំពេញ លោក នាយកទីចាត់ការផែនការ រាជធានីភ្នំពេញ លោកអភិបាលរងខណ្ឌ លោកស្រី អធិការរងនគរបាលខណ្ឌ លោក មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកគណៈនាយករដ្ឋបាលខណ្ឌ។

ក្នុងនោះ ក៏មានការចូលរួម ពីប្រធាន-អនុប្រធានការិយាល័យជំនាញពាក់ព័ន្ធ ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ទាំង១១ តំណាងក្រុមហ៊ុន ចូលរួមការដេញថ្លៃគម្រោង មូលនីធិអភិវឌ្ឍន៍សង្កាត់ និងបងប្អូនតំណាងប្រជាពលរដ្ឋ សរុបចំនួន១១២នាក់ និងមានតំណាងក្រុមហ៊ុន ចូលរួមដេញថ្លៃគម្រោងចំនួន៨ក្រុមហ៊ុន ។

ជាលទ្ធផល ការដេញថ្លៃគម្រោងខាងលើ បានទទួលជោគជ័យ ១០០% ដោយមានការគាំទ្រ និងបានចូលរួមដេញថ្លៃ បានគ្រប់សង្កាត់ និង គ្រប់គម្រោងទាំងអស់ ពីសំណាក់ក្រុមហ៊ុនចូលរួម ដេញថ្លៃនាពេលនេះ៕