ក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំវិសាមញ្ញលើកទី៤ អាណត្តិទី៣


កំពង់ឆ្នាំង៖ កាលពីថ្ងៃពុធ ៦កើត ខែអសុជ្ស ឆ្នាំកុរ ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ស្ថិតនៅសាលាក្រុងកំពង់ឆ្នាំង ទីរួមខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត មានការអញ្ជើញជាអធិបតី លោក ហេង ពិទូ អភិបាលរងខេត្ត  អភិបាលរងស្រុក លោកមេឃុំ ប្រធានមន្ទីរមួយចំនួន និង ប្រជាពលរដ្ឋដែលរស់នៅក្នុង ក្រុង ស្រុក ជាច្រើននាក់ផងដែរ។

ឯកឧត្តម ឡុង ឈុន ឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា ការធ្វើវេទិកានេះ ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តកំពង់ឆ្នាំង  រួម ជាមួយ រដ្ឋបាល ក្រុង -ស្រុក រដ្ឋបា លឃុំ-សង្កាត់ ប្រជាពលរដ្ឋ មន្ត្រី សង្គម ស៊ីវិល និង វិស័យ ឯកជន ជាដើម បាន ចូលរួម ចែករំលែក នូវ បទពិសោធន៍ និង ផ្ដល់ ប្រឹក្សា អំពី អាទិភាព នៃ ការអភិវឌ្ឍ មូលដ្ឋាន ខេត្ត ឱ្យមាន សន្ទុះ រីកចម្រើន និង មាន ប្រសិទ្ធភាព ថែមទៀត នា ថ្ងៃ អនាគត ។

ឯកឧត្តមបានមានប្រសាសន៏ទៀតថា សមាជិកក្រុមប្រឹក្សា មានពីតួនាទីភារកិច្ចទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត។ ជាមួយគ្នានោះ ក្នុងវេទិកានោះសូមឱ្យប្រជាពលរដ្ឋដែលមានកង្វល់ក្នុងចិត្ត និងមានបញ្ហាដែលជួបប្រទះ ក៏ដូចជា មានសំណូមពរ លើកឡើងជាព័ត៌មាន និងឱ្យក្រុមប្រឹក្សាដោះស្រាយផងដែរ។

ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ទៀតថា ដើម្បីក្តាប់បានរាល់បញ្ហាប្រឈម នៃការអនុវត្តការងាររបស់រដ្ឋបាលមូលដ្ឋាននៅថ្នាក់ ក្រុង ស្រុក ឃុំសង្កាត់ប្រកបដោយតម្លាភាពនោះ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង គ្រោងនឹងរៀបចំវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ។ ដែលវេទិការនេះបានផ្តល់ឱកាសឱ្យតំណាងប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ជួបជាមួយថ្នាក់ដឹកនាំមន្រ្តីជំនាញក្នុងខេត្ត លើកឡើងអំពីបញ្ហាដែលបានកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ដែលជាបញ្ហាប្រឈម ធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការអភិវឌ្ឍរបស់ភូមិឃុំនិងស្រុក ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនវេទិកាសាធារណៈ ចុះឱ្យដល់មូលដ្ឋាន ដើម្បីទទួលយកនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងឆ្លើយតបតាមសំណូមពរឱ្យបានទាន់ពេលវេលា  ។

ឯកឧត្តមបានលើកឡើងផងដែរថា ការងារសន្ដិសុខ សណ្ដាប់ធ្នាប់ សង្គម (អំពី ការអនុវត្តគោល នយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព និង សុវត្ថិភាព ចរាចរណ៍)  កិច្ចការ អភិវឌ្ឍន៍មូល ដ្ឋាន   ការ ផ្ដល់ សេវា រដ្ឋបាល  របស់ រដ្ឋបាល ថ្នាក់ក្រោមជាតិ ការគ្រប់គ្រង សោភ័ណ ភាព អនាម័យ បរិស្ថាន និង ធនធម្មជាតិ  និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តមបានបញ្ជាក់នៅក្នុង វេទិកានោះថា សូមប្រជាពលរដ្ឋលើក ជាសំណួរ និង សំណូម ពរ ដោយផ្ទាល់មាត់ និងលាយលក្ខណ៍ ជាអក្សរ  ក្នុង នោះ ថ្នាក់ដឹកនាំ មន្ត្រីជំនាញ  និងអាជ្ញាធរពាក់ព័ន្ធ បានបកស្រាយ បំភ្លឺ ជូន  រីឯបញ្ហាដែលនៅសេសសល់បានទទួលយកសម្រាប់ចុះពិនិត្យ សិក្សាឱ្យបានច្បាស់លាស់ជាបន្តទៀត ដើម្បីស្វែងរកដំណោះស្រាយឱ្យមានប្រសិទ្ធភាព ។