សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកការដកហូត EBA មួយផ្នែករបស់សហភាពអឺរ៉ុបពីកម្ពុជា គឺជារឿងច្រំដែលនៃប្រវត្តិសាស្ត្រ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសហភាពអឺរ៉ុបដកហូត EBA មួយផ្នែកពីកម្ពុជា នៅដែលប្រទេសនេះកំពុងប្រឹងប្រែងតស៊ូជម្នះជំងឺរាតត្បាតកូវីដ-១៩ គឺជារឿងច្រំដែលនៃប្រវត្តិសាស្ត្រ ។
នៅក្នុងសេចក្ដីថ្លែងការណ៍ ក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៥ តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីជាយ៉ាងណា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ដូចដែលខ្លួនធ្លាប់បានធ្វើអស់រយៈពេល៤០ឆ្នាំកន្លងមកនេះ ក្នុងការការពារនូវអ្វីដែលខ្លួនជឿជាក់ថាជាមាគ៌ាដ៏ត្រឹមត្រូវ នោះគឺការការពារអធិបតេយ្យភាព និង ថែរក្សាសន្តិភាព ដែលកសាងបានយ៉ាងលំបាកលំបិន និងទទួលបាននូវការសាទរពេញទំហឹងដោយប្រជាជាតិកម្ពុជាទាំងមូល ដែលបានឆ្លងកាត់សោកនាដកម្មដ៏ខ្លោចផ្សាបំផុត និងកំពុងតែងើបឈរឡើងជាប្រជាជាតិមួយ ស្មើមុខមាត់ ស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រជាជាតិដទៃនៅក្នុងតំបន់ និង សកលលោក។
សម្ដេចតេជោបានថ្លែងរម្លឹកអំពីស្លាកស្នាមប្រវត្តិសាស្រ្តថា ប្រមាណជាង ៤០ ឆ្នាំមុន កម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលប្រជាជនកម្ពុជាជាង ២ លាននាក់ បានបាត់បង់ជីវិតនៅក្នុងដៃរបបដ៏ព្រៃផ្សៃនេះ។ អ្នករស់រានមានជីវិតទាំងបាក់ស្បាត និង សល់តែបាតដៃទទេ គឺជាអ្នកដែលស្ដារប្រទេសជាតិពីគំនរផេះផង់ ។ អ្វីដែលគួរឱ្យហួសចិត្ត គឺអ្នកដែលរស់រានមានជីវិតទាំងអស់នោះ បែរជាទទួលរងទណ្ឌកម្មពីសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិ ដែលថែមទាំងបានអនុញ្ញាតឱ្យមេពិឃាតខ្មែរក្រហម កាន់កាប់អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិទៅវិញ។ រដ្ឋាភិបាលដដែលទាំងនោះ ដែលបានផ្សព្វផ្សាយឥតឈប់ឈរអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺជាអ្នកដែលបានរារាំងប្រជាជនពីការទទួលបានចំណីអាហារ សុខុមាលភាព ការអប់រំ ផ្ទះសម្បែង ការអភិវឌ្ឍ និងជាពិសេស សុខ-សន្តិភាព អស់រយៈពេលជាង១២ឆ្នាំ។ ប្រមុខដឹកនាំកម្ពុជាបានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាប្រទេសតូចមួយដែលស្រលាញ់សន្តិភាព និង ប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យកម្ពុជាអាចដើរតួនាទីចូលរួមចំណែករបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិបាន លុះត្រាតែមានការធានាថា វិធានច្បាប់នានាដែលគ្រប់គ្រងប្រព័ន្ធអន្តរជាតិ ត្រូវបានអនុវត្តន៍ប្រកបដោយសមភាព។
សម្ដេចតេជោថ្លែងបន្តថា គួរឱ្យសោកស្ដាយដែលជារឿយៗ អាស្រ័យទៅនឹងមហិច្ឆតានយោបាយ និង របៀបវារៈឱកាសនិយមលាក់ពុតរបស់ប្រទេសមួយចំនួន កម្ពុជាត្រូវប្រឈមមុខនឹងស្តង់ដារទ្វេដែលប្រកបដោយល្បិចកល និង ការសម្រេចចិត្តដែលមានភាពលម្អៀង និង មានចេតនានយោបាយ ពោលគឺភាពអយុត្តិធម៌។ សម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថា ពិភពលោកកំពុងជួបបញ្ហា ប្រជាជនកំពុងរងទុក្ខវេទនា ហើយភពផែនដីកំពុងតែរងគ្រោះ។ បញ្ហាប្រឈមធំៗ គឺស្ថិតនៅចំពីមុខយើងទាំងអស់គ្នា ហើយមានប្រទេសខ្លះបាននិង កំពុងគេចវេះពីការទទួលខុសត្រូវរបស់ខ្លួន ។ សរុបសេចក្ដីមក វាអាស្រ័យទៅលើប្រទេសដែលមានអំណាចខ្លាំងក្លាជាងគេបំផុត ក្នុងការបញ្ឈប់ការគំរាមកំហែងដល់សន្តិភាពពិភពលោក និង ភាពរស់រានរបស់ភពផែនដី។ ជាមួយគ្នានេះ វាក៏អាស្រ័យទៅលើមហាអំណាចទាំងឡាយ ទាំងថ្នាក់កំពូល ទាំងថ្នាក់កណ្ដាល ក្នុងការធ្វើការរួមគ្នាដើម្បីធានាបាននូវសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ដែលឈរលើការគោរពអធិប-តេយ្យគ្នាទៅវិញទៅមក និង សន្តិសហវិជ្ជមាន ៕
Samdech Techo Hun Sen Considered the Partial Withdrawal of EBA by European Union as a Historic Recurrence, his statement in the General Debate of the 75th UN General Assembly via Video on September 26, 2020.
Samdech Techo stressed that Cambodia still fully committed, as it has been done for the past 40 years, in defending what it believes is the right path: the protection of sovereignty and Maintain peace that has been difficult to build and has been fully applauded by the entire Cambodian nation, which has gone through the most tragic tragedy and is emerging as a nation with equal rights with other nations in the region and the world.
Samdech Techo recalled the traces of history that more than 40 years ago, Cambodia was liberated from the Pol Pot Regime, where more than 2 million Cambodians lost their lives at the hands of this brutal regime.
Ironically, all the survivors from the regime were punished by a majority of members of the United Nations, who even allowed the Pol Pot to occupy Cambodia’s seat at the United Nations, which have been relentlessly promoting democracy and human rights, have been depriving people of access to food, welfare, education, housing, development, and especially peace for more than 12 years.
Samdech stated that just because of the political ambitions and hypothetical opportunistic agenda of some countries, Cambodia is facing double standards, Cunning and Bias. The world is facing the trouble; people are suffering while some of the countries are trying to shirk their responsibility. The Most Powerful Countries must stop threatening and working together to ensure the world peace and the survival of the planet following the fundamental principles of Mutual respect for sovereignty and Mutually Beneficial Cooperation.