រដ្ឋមន្ត្រីផែនការ ចូលរួមសន្និសីទវីឌីអូកម្រិតខ្ពស់ ស្តីពីការឆ្ពោះទៅអនាគតរួមសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ រៀបចំដោយប្រទេសចិន


កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងសន្ទរកថាក្នុងសន្និសីទវីឌីអូកម្រិតខ្ពស់ ស្តីពីការឆ្ពោះទៅអនាគតរួមសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍៖ «ការលើកកម្ពស់ការលប់បំបាត់ភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈកិច្ចសហប្រតិបត្តិការត្បូង-ត្បូង រឹងមាំ»។

សន្និសីទនេះរៀបចំឡើងនារាត្រីយប់ ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដោយភាគីចិនក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ដោយមានការចូលរួមពីលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន, តំណាងអង្គសហប្រជាជាតិ ដឹកនាំដោយលោក លូ ជិនមីន អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនិងសង្គមកិច្ច និងបណ្តាថ្នាក់ដឹកនាំ រដ្ឋមន្ត្រីនៃបណ្តាប្រទេស ចំនួន១១ផ្សេងទៀត៕

ខាងក្រោមនេះជាសុន្ទរកថារដ្ឋមន្ត្រីក្រសួងផែនការ៖