ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយក្រុងសៀមរាប ចុះសួរសុខទុក្ខនិងប្រគល់អំណោយជូនក្រុមគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ


នាព្រឹកថៃ្ងអាទិត្យ ១០ កើត ខែអស្សុជ ឆ្នាំជូត ទោស័កពស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ចុះជួយក្រុងសៀមរាប ដឹកនាំដោយលោក សេន សុវណ្ណនី អនុប្រធានក្រុមការងារយុវជនបក្សខេត្តចុះជួយក្រុងសៀមរាប ដោយមានការអមដំណើរពីលោក លោកស្រីអនុប្រធាន សមាជិកក្រុមការងារយុវជនបក្សខេត្ត រួមជាមួយក្រុមការងារយុវជនបក្សក្រុង យុវជនបក្សសង្កាត់សាលាកំរើក និងយុវជនបក្សភូមិ បានចុះសួរសុខទុក្ខគ្រួសារដែលជាយុវជនបក្សភូមិវត្តបូព៌ ទទួលរងគ្រោះដោយសារភ្លើងឆេះផ្ទះកាលពីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ដោយសារផ្ទុះសេខ្សែភ្លើង ។

ក្នុងឱកាសនោះ អនុប្រធានក្រុមការងារក៏បាននាំយកអង្ករនិងថវិការបស់ក្រុមការងារយុវជនខេត្តចុះជួយសង្កាត់ ថវិកាយុវជនក្រុងព្រមទាំងថវិកាសង្កាត់និងភូមិ សរុបចំនួន
១,០២០,០០០ម៉ឺនរៀល និង ១៦០ដុល្លារ ព្រមទាំងអង្ករ ១បេ ស្មើនិង ៥០ គីឡូ ។

ឆ្លៀតក្នុងឱកាសនោះដែរ អនុប្រធានក្រុមការងារក៏បាន ដឹកនាំក្រុមការងារយុវជនបក្សចុះទៅជួយរុះរើផ្ទះដោយសារភ្លើងឆេះ ដើម្បីរៀបចំកន្លែងថ្មីអោយបានសមរម្យក្នុងការស្នាក់នៅបណ្ដោះអាសន្ន ទម្រាំសាងសង់ផ្ទះថ្មីហើយ៕