អភិបាលខេត្តប៉ៃលិន បានទទួល ព្រះអំណោយស្បៀងពីព្រះគ្រូរតនមុន្នី អ៊ា សុផន ព្រះមេគណខេត្ត និងជាចៅអធិការវត្តពោធិមារាម ហៅវត្តប៉ាហ៊ី


ប៉ៃលិន៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 ខេត្ត អមដំណើរដោយឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត និងក្រុមការងារបានទទួល ព្រះអំណោយស្បៀងពីព្រះគ្រូរតនមុន្នី អ៊ា សុផន ព្រះមេគណខេត្ត និងជាចៅអធិការវត្តពោធិមារាម ហៅវត្តប៉ាហ៊ី សម្រាប់យកទៅបម្រើ ដល់ ការងារមនុស្សធម៌ក្នុងខេត្ត ជាពិសេសយកទៅជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្រខ្វះខាតស្បៀង ដែលកំពុងមានបញ្ហាជីវភាពគ្រួសារ ដោយសារការផ្ទុះឡើងនូវជម្ងឺកូវីត-១៩ 27-09-2020