ប្រមុខការទូតកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១០ តាមប្រព័ន្ធវីដេអូ


(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញមិញ រដ្ឋមន្រ្តីការបរទេសវៀតណាម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១០ តាមប្រព័ន្ធវីដេអូ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំនេះ នឹងដឹកនាំដោយសហប្រធានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញមិញ និងលោកជំទាវ កាង ក្យុងវ៉ា រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។

នៅក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីនឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ និងកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនេះ។ នេះបេីតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស។

រដ្ឋមន្រ្តីទាំងអស់ក៏នឹងផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយដើម្បីពង្រឹងភាពជាដៃគូ និងសាមគ្គីភាព ក្នុងការដោះស្រាយបញ្ហាតំបន់ និងសកល សម្រាប់កំណើន ការអភិវឌ្ឍ និងវិបុលភាពប្រកបដោយចីរភាពនៅក្នុងតំបន់មេគង្គ និងសាធារណរដ្ឋកូរ៉េ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏នឹងពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី២ផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស៖