អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម


(កំពង់ចាម)៖ នៅក្នុងបរិវេណវត្តខ្ទឹង ក្នុងគោលបំណងដើម្បីពង្រីកចលនាស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយអ្វីទាំងអស់ កាលពីព្រឺកអាទិត្យ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងឧកញ៉ា ជា លាងហុង និងលោកជំទាវ ឧកញ៉ា អែល សារ៉ុម ស្ថាបនិកក្រុមហ៊ុន K E P GROUP និងលោក ប៊ុន វុត្ថា អគ្គនាយកក្រុមហ៊ុន S-Auto បាននាំថ្នាំពេទ្យ កុំព្យូទ័រ និងថវិកាមួយចំនួន ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចគតិព្រឺទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋជាង ៣០០គ្រួសារ ក្នុងភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោក ចាស់ ជឿន មេឃុំទងត្រឡាច បានឲ្យដឹងថា ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច និងឧកញ៉ា ជា លាងហុង និងលោកស្រី ឧកញ៉ា អែល សារ៉ុម និងលោកអគ្គនាយក ប៊ុន វុត្ថា សូមសូមចងចាំទុកជាប្រវត្តិសាស្រ្ត ចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តល់អំណោយដ៍ថ្លៃថ្លាដោយជួយឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែ ប្រវែង៧៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ តភ្ជាប់ឆ្ពោះទៅផ្លូវជាតិលេខ៨ នៅក្នុងឃុំទងត្រឡាច។

លើសពីនេះទៅទៀង ឧកញ៉ា អែល សារ៉ុម និងលោកអគ្គនាយក ប៊ុន វុត្ថា បានជំរាបជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានថា ផ្លូវបេតុងនេះនឹងមានការសាងសង់បង្គោល ភ្លើងនៅតាមអមសងខាងផ្លូវ ដោយបំពាក់ប្រព័ន្ធស៊ុលឡា ដើម្បីជួយសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ អាចឲ្យលោកតា លោកយាយ ព្រះសង្ឈងាយស្រួលក្នុងការធ្វើដំណើរផង រួមទាំងធ្វើឲ្យដី និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋតំបន់នេះ មានតម្លៃ ពិសេសដីនិងលំនៅដ្ឋានប្រជាពលរដ្ឋដែលនៅអមសង្ខាងផ្លូវ និងថែមទាំងទាក់ទាញដៃគូវិនិយោគអោយមានការចាប់ អារម្មណ៍ផងដែរ។

លោកឧកញ៉ា ជា លាងហុង និងឧកញ៉ា អែល សារ៉ុម បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានបង្កើតសន្ថិភាពជូនប្រជាពលរដ្ឋ ដោយបានរំដោះបងប្អូន ប្រជាពលរដ្ឋអោយរួចផុតពីសេចក្តីស្លាប់ក្នុងរបបដ៏ឃោរឃៅខ្មៅងងឹងត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ រហូតមកដល់ពេលនេះ ធ្វើឲ្យប្រទេសជាតិយើងបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច ដែលធ្វើឲ្យការវិវឌ្ឍន៍រីកចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរ សាកសមជា ប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណ:ភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ។

ឧកញ៉ា ឡូវ ហ៊ឹង បានបន្ថែមទៀតថា តាមរយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយប្រជាពលរដ្ឋ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ «អរគុណសន្តិភាព» ម៉្យាងវិញទៀត ការនាំគ្នាចងចាំ និងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើឲ្យប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប។ មានសន្តិភាពទើបមានអ្វីៗគ្រប់ យ៉ាងមកទល់សព្វថ្ងៃ។

អំណោយជារួមមាន ឧកញ៉ា អែល សារ៉ុម និងលោក ប៊ុន វុត្ថា បានផ្តល់ជូនប្រជាពលរដ្ឋជាង ៣០០គ្រួសារ ក្នុងគ្រួសានីមួយៗទទួលបានថវិកា១ម៊ឺនរៀល ថ្នាំពេទ្យ៣កញ្ចប់ ឧបត្ថម្ភការដាក់លូ ឧបត្ថម្ភក្មួយៗសិស្សានុសិស្ស២០០នាក់ ម្នាក់ៗទទួលបាននំ និងថវិកា៥០០០រៀល, ឧបតម្ភថវិកាជូនអ្នកគ្រូ ០២នាក់, ឧបត្ថម្ភកុំព្យូទ័រ០១គ្រឿង ដល់ប៉ុស្តិ៍រដ្ឋបាលទងត្រឡាច និងស៊ីម៉ង់តិ៍៦តោន ប្រគេនដល់វត្តខ្ទឹង និងវត្តទងត្រឡាចជាអំណោយ ឧកញ៉ា ជា លាងហុង និងលោកស្រី និងឧកញ៉ាឡូវ ហ៊ឹង ឧបត្ថម្ភអ្នកឈឺ អ្នកស្លាប់នូវថវិកាមួយចំនួនផងដែរ សរុបការចំណាយថវិកាជាង ២៥០០ដុល្លារ៕