សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាវត្តជ្រោយមានជ័យ


ពិធីបញ្ចុះខណ្ឌសីមាវត្តជ្រោយមានជ័យ នៅឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ។
ក្នុងកម្មវិធីនេះ សម្តេចបានផ្តល់ជាចំណងដៃនូវសមិទ្ធផលជាច្រើនរួមមាន៖ ការចេញថ្លៃជំពាក់ក្នុងការកសាងព្រះវិហារចំនួន ២៣,១០០ដុល្លារ, ឧបត្ថម្ភតាជីយាយជី ១០០នាក់ ម្នាក់ៗថវិកា ១០,០០០រៀល ក្រណាត់ស ១ដុំ, លោកគ្រូអ្នកគ្រូ ១០០នាក់ ម្នាក់ៗ ៣០,០០០រៀល, សិស្សានុសិស្ស ៦០០នាក់ ម្នាក់ៗ ៥០០០រៀល សៀវភៅ ១ក្បាល ប៊ិច ២ដើម, សសយក ១០០នាក់ ម្នាក់ៗ ១០,០០០រៀល, យុវជនកាកបាទក្រហម ១០០នាក់ ម្នាក់ៗ ១០,០០០រៀល និងបានជួយសាងសង់សាលាជាច្រើនខ្នងទៀត។