ឯកអគ្គរដ្ឋទូតសិង្ហបុរី អញ្ជើញជួបពិភាក្សាការងារជាមួយអភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់អំពីការអភិវឌ្ឍ និងការរីកចម្រើនរបស់ខេត្តព្រះសីហនុ


ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា អញ្ជើញចូលជួបពិភាក្សា ការងារជា​មួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណង ឈ្វេងយល់អំពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលាខេត្តព្រះ​សីហនុ។