ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា


នារសៀលថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយសហការី ចំនួន ០២នាក់ ដើម្បីសិក្សាឈ្វេងយល់អំពីស្ថានភាពទូទៅនៃខេត្តស្ទឹងត្រែង និងពិភាក្សាអំពីការងារសំខាន់ៗចំនួន ០៣ ក្នុងនោះមាន៖ ទី១.ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីបញ្ហានេះ ទី២.ការលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងស្ថានភាពទំនាក់ទំនងពាណិជ្ជកម្មរវាងប្រជាជនខេត្តស្ទឹងត្រែង និងខេត្តនៃប្រទេសឡាវជាប់ព្រំដែនជាមួយខេត្តស្ទឹងត្រែង និងទី៣.អំពីការការពារបរិស្ថាន និងធនធានធម្មជាតិក្នុងភូមិសាស្ត្រ នៃខេត្តស្ទឹងត្រែង ពិសេសតំបន់ដីសើម (រ៉ាមសារ)៕