រដ្ឋបាល​ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លេីកទី១៧ ​ អាណត្តិ​ទី​៣


ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាល​ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លេីកទី១៧ ​ អាណត្តិ​ទី​៣​ ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ឯកឧត្តម​ ឡុង​ សុវណ្ណ​ ប្រធានក្រុមប្រឹក្សាខេត្ត​ព្រះវិហារ និងឯកឧត្តម​ គោស៊ុំ ប៊ុនសឿត អភិបាលខេត្តស្ដីទី ឯកឧត្តម​ ស៊ូ សិរី​ អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។
ដោយមាន​ការអញ្ជើញចូលរួមពី​ ឯកឧត្តម​ លោកជំទាវ​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត​ព្រះវិហារ​ លោក លោកស្រី នាយក/នាយករង​រដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការ​ ប្រធាន​ អនុប្រធានអង្គភាព​ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត​ តំណាងកងកម្លាំងទាំងបី​ តំណាងប្រធានសាលាដំបូងខេត្ត​ តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ ប្រធាន​-អនុប្រធានមន្ទីរ​ អង្គភាព​ជុំវិញ​ខេត្ត​ និងអភិបាល​ក្រុង​-ស្រុក​ ប្រធាន​ក្រុម​ប្រឹក្សាក្រុង​-ស្រុកទាំង៨​ ​នៅសាលប្រជុំធំ ជាន់ទី៣ សាលាខេត្តព្រះវិហារ៕