ក្រុមការងារបច្ចេកទេសរដ្ឋបាលខេត្តពោធិ៍សាត់ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ស្ពេក មេឌៀ ( SPACE MEDIA ) បានចុះពិនិត្យនិងសិក្សាផ្ទាល់ពីទីតាំងជាក់ស្ដែង សម្រាប់ សាងសង់នូវ ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥


ក្រោមការចង្អុលការពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារបច្ចេកទេសរដ្ឋបាលខេត្តពោធិ៍សាត់ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ស្ពេក មេឌៀ ( SPACE MEDIA ) បានចុះពិនិត្យនិងសិក្សាផ្ទាល់ពីទីតាំងជាក់ស្ដែង សម្រាប់ សាងសង់នូវ ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារៈមន្ទីរខេត្ត ដែលសាងសង់ឡើងនៅពេលខាងមុខនេះ។
សូមបញ្ជក់ថា ស្ពានអាកាសថ្មើរជើងនេះ ត្រូវបានពិនិត្យ និងអនុម័តស្ថាបនា ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី១២ ឆ្នាំទី១ អាណត្តិទី៣ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ នៅវេទិកាសាលាខេត្តពោធិ៍សាត់ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពក្រុងពោធិ៍សាត់ និងដើម្បីសម្រួលដល់ការធ្វើដំណើរ របស់អ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវនេះផងដែរ។
On 01 October 2020, The Administration of Pursat Province collaborated with the technical team of Space Media company on inspecting the actual area for the construction of footbridge crossing the National Road No. 5, in front of the Provincial Museum.