ឯកឧត្តម ម៉ក់ រ៉ា បានដឹកនាំអង្គប្រជុំពិភាក្សាការងារចាំបាច់ដើម្បីរៀបចំឯកសារ ដាក់ជូនប្រធានគណបក្សខេត្តសម្រាប់អង្គប្រជុំសំណេះសំណាលជាមួយគណ:កម្មការ ខ ១៨ នាថ្ងៃទី០៤ ខែ តុលា ឆ្នំា ២០២០ ខាងមុខនេះ


នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើតខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅមន្ទីរគណបក្សខេត្ត ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត ប្រធានគណៈប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ  ធនិន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំអង្គប្រជុំពិភាក្សាការងារចាំបាច់ដើម្បីរៀបចំឯកសារ ដាក់ជូនប្រធានគណបក្សខេត្តសម្រាប់អង្គប្រជុំសំណេះសំណាលជាមួយគណ:កម្មការ ខ ១៨ នាថ្ងៃទី០៤ ខែ តុលា ឆ្នំា ២០២០ ខាងមុខនេះ ។ ឯកឧត្តម ម៉ក់ រ៉ា បានដាក់ផែនការដល់សមាជិកអង្គប្រជុំ យកទៅអនុវត្តន៍ដូចខាងក្រោម:
-គណកម្មាធិការបក្សស្រុកគ្រប់ទាំងប្រាំ៧ និងគណកម្មការ ខ ១៨ ត្រូវមានគឺ:
-គណ:កម្មការខ១៨ ត្រូវមានរបាយការណ៍ក្នុងដែនសមត្ថកិច្ច ដែលខ្លួនទទួលខុសត្រូវ ។
-ចំពោះប្រធានគណបក្សស្រុក និងអភិបាកស្រុកទាំងប្រាំ៧ ត្រូវមានរបាយការណ៍ សកម្មភាពរបស់បក្ស ការងារប្រជាជន ការងារយុវជន ពិសេសការងារសតិអារម្មណ៍ និងអភិវឌ្ឍន៍នៅមូលដ្ឋាន តើបច្ចុប្បន្នធ្វើបានអ្វីខ្លះ?
-ជំរុញប្រជាជនឲ្យទៅចុះឈ្នោះបោះឆ្នោត ដោយធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ អ្នកមានឈ្មោះត្រូវទៅពិនិត្យបញ្ជីឈ្មោះ នៅសាលាឃុំ សង្កាត់ ។
-ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់បង្ករលក្ខណងាយស្រួលក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅដល់ប្រជាពលរដ្ឋ មកដល់ពេលនេះបានប៉ុន្មានហើយ? នៅសល់ប៉ុន្មានទៀត? ។ ការងារក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ មានបញ្ហាប្រឈមអ្វីខ្លះ ? ដែលធ្វើឲ្យប៉ះពាល់សតិអារម្មណ៍ និងថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
-ត្រួតពិនិត្យបច្ចុប្បន្នភាព ការធ្វើសៀវភៅគ្រួសារបក្ស ប័ណ្ណសម្គាល់សមាជិកបក្ស ក្រុមបក្ស ការចាត់តាំងភ្នាក់ងារគណបក្សសង្កេតការ លទ្ធផលការចុះឈ្មោះ និងពិនិត្យបញ្ញីបានប៉ុន្មានហើយ?
ចំណុចទាំងប៉ុន្មានខាងលើនេះគណបក្សគ្រប់ថ្នាក់ត្រូវធ្វើការលើកឡើងឲ្យបានច្បាស់លាស់ ពីបញ្ហាប្រឈម ចំណុចខ្លាំង និងធ្វើការសន្និដ្ឋានជូនគណបក្សខេត្តឲ្យបានត្រឹមត្រូវ ឲ្យមានតម្លាភាព គណនេយ្យភាព ដោយមានការការទទួលខុសត្រូវខ្ពស់ របាយការណ៍នេះត្រូវផ្ញើរជូនមកគណបក្សខេត្ត ឲ្យបាននៅថ្ងៃទី ៣ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោងប្រាំ៨ព្រឹក ដើម្បីបូកសរុបជូនឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ សម្រាប់ប្រជុំថ្ងៃទី០៤ខែតុលាឆ្នាំ២០២០នេះ ។
សូមបញ្ជាក់ថា សមាសភាពដែលចូលរួមក្នុងអង្គប្រជុំមានសមាជិកគណ:ប្រចាំការគណ:អចិន្ត្រៃយ៍គណបក្សខេត្ត គណ:ទាំង៥ គណៈកម្មការ ខ១៨ គណ:កម្មាធិការសាខាគណបក្សសាលាខេត្ត ប្រធានគណបក្ស ក្រុង ស្រុក អភិបាលក្រុង ស្រុក សរុប ២៥ រូប ។ អង្គប្រជុំបានបញ្ចប់នៅម៉ោង ១០,០០ នាថ្ងៃដដែលក្រោមបរិយាកាសរីករាយស្និទ្ធស្នាលក្រៃលែង ។