ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញមកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅដាច់ស្រយាល


ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីអមប្រតិភូ នាយករដ្ឋមន្ត្រី បានអញ្ជើញមកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅដាច់ស្រយាលក្នុង ភូមិអូរអំពិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅទីនេះមានបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅប្រមាណជា ៣៧៥គ្រួសារ។