សម្ដេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី០៩ ខែតុលា លើរបៀបវារៈចំនួន៣សំខាន់ៗ


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ដែលមានរបៀបវារៈ ចំនួន៣សំខាន់ៗ។

របៀបវារៈក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី០៩ ខែតុលានោះរួមមាន៖

*ទី១៖ ពិនិត្យ និងពិភាក្សាលើ សេចក្ដីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣
*ទី២៖ ពិនិត្យ និងពិភាក្សាលើ សេចក្ដីព្រាងផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣
*ទី៣៖ បញ្ហាផ្សេងៗ មួយចំនួនទៀត៕