សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់ស្ត្រី


នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញ ជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់ស្ត្រី និងអ្នកម្តាយវ័យក្មេងជាមួយកុមារ របស់អង្កការការីតាសកម្ពុជា អមដំណើរដោយ ឯកឧត្តម ឆាត់ លឿម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុម និងឯកឧត្តម ចាន់ ណារ៉េត សមាជិកក្រុម ស្ថិតនៅភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។