ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះអន្តរាគមន៍រំដោះទឹកភ្លៀង ដែលជន់លិចផ្លូវមួយចំនួនចេញពីក្រុងបាត់ដំបង នៅប៉ែកខាងលិចស្ទឹងសង្កែ


នៅព្រឹកថ្ងៃអង្គារទី០៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ចុះអន្តរាគមន៍រំដោះទឹកភ្លៀង ដែលជន់លិចផ្លូវមួយចំនួនចេញពីក្រុងបាត់ដំបង នៅប៉ែកខាងលិចសង្កែ ដែលការចូលរួមអមដំណើរដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។
ក្រោយពីក្រុងបាត់ដំបងបានទទួលរងទឹកភ្លៀងរយៈពេល ១ ថ្ងៃទៅ ២ថ្ងៃជាបន្តបន្ទាប់មក ធ្វើឱ្យលូតាមផ្លូវមួយចំនួនស្ទះ បណ្តាលឱ្យមានផ្លូវមួយចំនួនក្នុងក្រុងមានការជន់លិច ដោយពិនិត្យឃើញស្ថានភាពជាក់ស្តែង ឯកឧត្តម ងួន រតនៈ បានចុះអន្តរាគមន៍យកអេសស្កាម៉ូទ័រ កាយបើកមុខទឹកដើម្បីរំដោះទឹកភ្លៀង ដែលជន់លិចផ្លូវមួយចំនួនក្រុងផងដែរ។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំដល់លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវពិនិត្យប្រព័ន្ធលូមួយចំនួន ដែលមានការខូចខាត (បាក់) ត្រូវធ្វើការកាយបើកមុខទឹក និងដាក់លូថ្មី ដើម្បីធ្វើរំដោះទឹកចេញពីក្រុងឱ្យបានទាន់ពេលវេលាផងដែរ៕