ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានាវត្ត តុណ្ឌបព្វតារាម ហៅវត្តភ្នំចំពុះ


ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានាវត្ត តុណ្ឌបព្វតារាម ហៅវត្តភ្នំចំពុះ ស្ថិតនៅភូមិទ្រនាមពេជ្រឃុំគោកបន្ទាយស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ៕