ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងបញ្ជាក់អនុលោមភាពលើគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១


ព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ និងបញ្ជាក់អនុលោមភាពលើគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី ៖ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ការិយាល័យចំណុះរដ្ឋបាលក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ មានប្រសាសន៌ថា៖ រដ្ឋបាលក្រុង ស្រុក ត្រូវជម្រុញការប្រមូលចំណូល ដោយខិតខំកៀរគរប្រមូលចំណូលចូលរដ្ឋ សម្រាប់ការអភិវឌ្ឍន៍នៅមូលដ្ឋាន។ គម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវពិនិត្យ និងបញ្ជាក់អនុលោមភាពទទួលស្គាល់ដោយ អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីឱ្យការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ មានដំណើរការប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងសម្រេចបានតាមគោលដៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕