ក្រោយពីការពិនិត្យស្ថានភាពការងារបង្កបង្កើនផល និងស្ថានភាពជំនន់ទឹកស្ទឹងពោធិ៍សាត់មានការស្រកចុះមករកសភាពធម្មតាវិញ


នាព្រឹកថៃ្ងពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្រ្តីបច្ចេកទេស របស់ក្រសួង ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង មានការចូលរួមដោយទីប្រឹក្សាបច្ចេសទេសក្រុមហ៊ុន Yooshin និងក្រុមហ៊ុនសាងសង់កូរ៉េ SDAG បន្តចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែនៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង និងប្រជុំដោះស្រាយបញ្ហាប្រឈម ដើម្បីជំរុញល្បឿនសាងសង់ ព្រមទាំងត្រៀមរៀបចំការកែសម្រួលផ្នែកបច្ចេកទេសដែល នៅមានការខ្វះចន្លោះខ្លះៗ និងផែនការសាងសង់ដែលត្រូវអូសបន្លាយពេលវេលា ដោយសារការថែមសំណង់សិល្បៈការ មួយចំនួន និងភ្លៀងបន្តធ្លាក់ដល់ចុងរដូវ។
គឹតត្រឹមចុង ខែកញ្ញា ឆ្នាំ ២០២០ ការអនុវត្តសាងសង់គម្រោងសម្រេចបាន ៧៥% ធៀបផែនការចាស់ ស្មើ ៥៦% ធៀបផែនការ ថ្មីបន្ទាប់ពីបន្ថែមហេដ្ឋារចនាសម្ពន្ធ័រូបវន្តមួយចំនួន។
គម្រោងនេះបន្ទាប់ពីសាងសង់រួចនឹងមានសក្តានុពលស្រោចស្រពលើផ្ទៃដីដាំដុះនៅរដូវវស្សាចំនួន១១,០០០ហិកតា និងរដូវប្រាំងចំនួន ៤,០០០ហិកតា ព្រមទាំងជាទីតាំងតម្កល់ទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងបាត់ដំបង និងទាក់ទាញទេសចរណ៌ដ៏សំខាន់មួយផងដែរ ៕