ឯកឧត្តម ឡេង ប៊ុនតេង រួមនិងអាជ្ញាធរ សង្កាត់ និងភូមិ បានអញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសារសព និងចុះសំណេះសំណាលតាមខ្នងផ្ទះ


ថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៧ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ រួមនិងអាជ្ញាធរ សង្កាត់ និងភូមិបានអញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសារសពលោក យាយ ប៉ែន សាវន អាយុ៩១ឆ្នាំ ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ដែលបានទទួល មរណភាពដោយជំងឺ នាថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៦ ។

បន្ទាប់ឯកឧត្តម និង អាជ្ញាធរ សង្កាត់.ភូមិ
បាន អញ្ជើញចូលរួមសូត្រមន្ត បុណ្យដាភូមិ នៅចំនុចវត្តសំពៅត្រ័យលក្ខ័ ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ បន្ទាប់ពីចប់កម្មវិធីសូត្រមន្តដារភូមិ ឯកឧត្តម រួមទាំងក្រុមប្រឹក្សាដសង្កាត់.ភូមិ ចុះសំណេះសំណាលតាមខ្នងផ្ទះ ស្ថិតនៅក្រុម១០ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ៕