ប្រធានស្តីទីព្រឹទ្ធសភា នាំអំណោយសម្តេចភក្តី សាយ ឈុំ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៤៦៨គ្រួសារ នៅសង្កាត់គងនយ ខណ្ឌដង្កោ


នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល
សួរសុខទុក្ខ និងនាំអំណោយផ្ទាល់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់ចំនួន ៤៦៨គ្រួសារ ក្នុងសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ.. ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវមាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ទីប្រឹក្សា ជំនួយការសម្តេចប្រធានព្រឹទ្ធសភា ឯកឧត្តម អភិបាលរងរាជធានីភ្នំពេញ លោកស្រីអភិបាលខណ្ឌដង្កោ និងមន្ត្រី កងកម្លាំង អាជ្ញាធរមូលដ្ឋានសង្កាត់គង នយផងដែរ…។
អំណោយឧបត្ថម្ភរបស់សម្តេចភក្តី ដែលនាំយកចែកជូនប្រជាពលរដ្ឋ នាឱកាសនោះរួមមាន៖ សម្រាប់មួយគ្រួសារៗ ទទួលបាន អង្ករ២០គីឡូក្រាម ត្រីខកំប៉ុងមួយយួរ ទឹកបរិសុទ្ឋមួយកេះ និងថ្នាំពេទ្យ…៕