សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព​លោកជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្តចប្រធានព្រឹទ្ធសភា


នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព​លោកជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្តចប្រធានព្រឹទ្ធសភា ដែលបាន​ទទួល​មរណភាពនៅវេលាម៉ោង០១:០៧នាទី រំលងអធ្រាត្រ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ។
សពលោកជំទាវ កែវ ម៉ាលី កំពុងត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
On the Morning of 16 October 2020, Samdech Say Chhum, Acting Head of State of the Kingdom of Cambodia, laid wreaths and paid homage to His Advisor, Late Her H.E Kea Maly who passed away on 14 October 2020 at the age of 65 years old.
The funeral was held at her Ta Ngov village, Sangkat Niroth, Khan Chbar Ampov, Phnom Penh.