ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ទំនប់ការពារទឹកប្រៃតានី២


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ដឹកនាំគ្រឿងចក្រចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ទំនប់ការពារទឹកប្រៃតានី ២ ស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ។ ទំនប់នេះ មានសមត្ថភាពទប់ស្កាត់ការជ្រាបចូលនៃទឹកប្រៃមកលើដីស្រែកសិករបានចំនួន ៤៣៨ ហិកតា ៕