ព្រះរាជសារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា


ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា រំជួលហឫទ័យជាខ្លាំង ក្រោយទទួលបានដំណឹងអំពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន ត្រូវទទួលរងគ្រោះដែលបង្កដោយជំនន់ទឹកភ្លៀង រយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្ដាលឲ្យមានការបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ។
ក្នុងព្រះរាជសារផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រះករុណាព្រះមហាក្សត្រមានព្រះរាជបន្ធូលចូលរួមរំលែកទុក្ខជាមួយបងប្អូនប្រជារាស្ដ្រនៅទូទាំងប្រទេសផងដែរ។
ព្រះករុណាព្រះមហាក្សត្រ ក៏បានមានព្រះរាជបន្ធូលកោតសរសើរនូវភាពឈ្លាសវៃ និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលមានវិធានការជួយដោះស្រាយទាន់ពេលវេលាជម្លៀសបងប្អូនប្រជាពលរដ្ឋចេញទីតំបន់រងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាពនានា។
The King’s Message to Samdech Techo Hun Sen
His Majesty King Norodom Sihamoni, the King of the Kingdom of Cambodia, was deeply saddened to learn of the tragic loss of life caused by the flood during this couple day.
His Majesty King has highly appreciated and thanked to Samdech Techo Hun Sen for his timely and helpful assistance in evacuating our Compatriots from the affected areas to safety place.