ទំនប់ត្រពាំងវែង កម្ពស់មានការហក់ឡើងជាបន្តបន្ទាប់ដល់កម្រិតប្រកាសអាសន្ន


ខេត្តឧត្តរមានជ័យ ៖ នៅវេលានេះទំនប់ត្រពាំងវែង ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង កម្ពស់មានការហក់ឡើងជាបន្តបន្ទាប់ដល់កម្រិតប្រកាសអាសន្ន ទឹកហូរកាត់លើខ្នងទំនប់បរិមាណធារទឹកផ្នែកខាងលើហូចូលខ្លាំង និងមានភ្លៀងធ្លាក់ផង ។ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដាក់បទបញ្ជាឲ្យមន្ទីរធនធានទឹក និងឧតុនិយម បញ្ជាគ្រឿងចក្រកាត់តួរទំនប់ប្រវែង ២០ម៉ែត្រ ដើម្បីកាត់បន្ថយផលប៉ះពាល់ឲ្យបានជាអតិបរិមាហេដ្ឋារចនាសម្ពន្ធ័ប្រព័ន្ធធារាសាស្រ្ត និងលំនៅដ្ឋានប្រជាពលរដ្ឋនៅក្បែរទំនប់ផងដែរ ៕
H.E. Lim Kean Hoar, Minister of Water Resources and Meteorology, has immediately ordered the demolition of the 20-meter-long dam body to reduce the impact as the water level in the Trapaeng Veng dam reached the emergency level, at Sangkat Kon Kreal, Khan Samrong, Oddar Meanchey province.