ឯកឧត្តម ផៃ ប៊ុនឈឿន នាំយកអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិត ចុះជួបសួរសុខទុក្ខកងទ័ពនៃកងវរៈសេនាធំថ្មើរជើងលេខ៤២


នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ប្រតិភូក្រសួងបរិស្ថានដឹកនាំដោយឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាននាំយកអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិត ចុះជួបសួរសុខទុក្ខកងទ័ពនៃកងវរៈសេនាធំថ្មើរជើងលេខ៤២ ចំណុះយោធភូមិភាគ១ នៅខេត្តស្ទឹងត្រែង (អូរពងមាន់)។ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចគតិព្រឹទ្ធបណ្ឌិត និងឯកឧត្តមរដ្ឋមន្ត្រីជូនចំពោះ នាយទាហាន នាយទាហានរង ពលទាហាន គ្រប់គ្នានិងបានជូនពរប្រសិទ្ធពរជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណជាតិ​ ដែលនិងឈានចូលមកក្នុងពេលខាងមុខនេះ។ ក្នុងឱកាសនេះប្រតិភូបាននាំយកនូវអំណោយសួរសុក្ខទុក្ខដូចជា ស្បៀងអាហារ សម្ភារ និងថវិការមួយចំនួនផងដែរ៕