ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ​ ដឹកនាំមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរស្រុកពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹកជំនន់តាមប្រឡាយមេក្នុងភូមិសាស្ត្រស្រុកបាទីទាំងមូល និងតាមទំនប់អាងទន្លេបាទី


តាកែវ៖ ថ្ងៃចន្ទ ៣ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០
ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមនឹង លោក អភិបាលរងខេត្ត លោកអភិបាលស្រុក អធិការស្រុក លោកអនុប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជួនខេត្ត បាមអញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅភូមិសាស្រ្តស្រុកបាទី នៅតាមចំណុចផ្លូវរំដោះទឹកមួយចំនួន ដើម្បីបញ្ជៀសជំនន់ទឹកភ្លៀងរួមមាន ការកាយស្ពានអន្លង់តាធន់ ផ្លូវជាតិលេខ២ ពិនិត្យមើលទំនប់ក្បាលសែន នៃអាងទឹកទន្លេរបាទី ឃុំពត់ស ស្ពានហនុមាន ឃុំកណ្ដឹង ស្ពានភូមិប្រមូសុខ ឃុំដូង បាទី
ភូមិតានន ឃុំដូង ស្រុកបាទី កុំឲ្យមានការជន់លិចលំនៅឋាន ឬផលដំនាំផ្សេងៗ សត្វពាហនៈ និងជាពិសេសកុំឲ្យប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការណែនាំ ឱ្យអាជ្ញាធរ ក្រុង-ស្រុក កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ និងរៀបចំផែនការអន្តរាគមន៍ ដោយត្រៀមកម្លាំងក្នុងការទប់ស្កាត់ និងត្រៀមទីទួលសុវត្ថិភាពឲ្យបានច្បាស់លាស់ ដើម្បីធ្វើការជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងករណីបើមានគ្រោះទឹកជំនន់ភ្លៀង និងសូមធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋយើងត្រូវអនាម័យ ថែរក្សាសុខភាព ក៏ដូចជាជម្ងឺកូវីដ-១៩ និងរាយការណ៍ជាបន្ទាន់ក្នុងករណីមានហេតុការណ៍កើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន៕