ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអនុញ្ញាតឲ្យ នាយិកាមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF ) ប្រចាំនៅប្រទេសកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម


នៅព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០​ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោកស្រី Foroogh Foyouzat នាយិកាមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF ) ប្រចាំនៅប្រទេសកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ៕