ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង និងឯកឧត្តម បណ្ឌិត នូ ផល្លា ដឹកនាំប្រតិភូខេត្តធ្វើរដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពសមរភូមិមុខ


ខេត្តសៀមរាប ៖ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម បណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូខេត្តធ្វើរដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពសមរភូមិមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦០ ដែលឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ រួមមាន កងពលធំអន្តរាគមន៍លេខ២, កងពលតូចអន្តរាគមន៍លេខ៥, ទីបញ្ជាការប្រចាំទិសមុខយោធភូមិភាគ៤ អូកូនតឹង, និងវិរៈសេនាតូចការពារព្រំដែនលេខ ៤០៨ ។
អំណោយដែលគណៈប្រតិភូយើងបានប្រគល់ជូនដល់៖
-កងពលធំអន្តរាគមន៍លេខ២ មានស្រាបៀរ ៥០កេស ថវិកា ៦,០០០,០០០រៀល និងមី ៥០កេស ។
-កងពលតូចអន្តរាគមន៍លេខ៥ (កងពលសម្ព័ន្ធមេត្រីជាមួយ រដ្ឋបាលខេត្តសៀមរា) រួមមាន៖
ថវិកាឧបត្ថមអង្គភាព ១០,០០០,០០០រៀល, ថវិការឧបត្ថមយុទ្ធជន ចំនួន៥៥០នាក់ ក្នុងម្នាក់ៗទទួលបាន ៤០,០០០រៀល, ស្រាបៀរ១០០កេស, ទឹកបរិសុទ្ធ ២០០យួរ, ទឹកក្រូច ៤០កេស, ទឹកត្រី ៤០យួរ, ទឹកស៊ីអ៊ីវ ៥០យួរ, ត្រីខ ១០កេស, មី ១០០កេស, ខ្ទឹមស ២៨គ.ក្រ, ឆៃប៉ូវ ២០គ.ក្រ, ប៊ីចេង ១៤គ.ក្រ, ត្រីប្រឡាក់ក្រៀម ៣០គ.ក្រ, ត្រីឆ្អើរ ២០០ក្រាស់, ផ្អក ៥គ.ក្រ, ប្រហុក ២០គ.ក្រ, ប្រេងឆា ៣យួរ, ស្ករត្នោត ១០គ.ក្រ, មាន់រស់ ៥០ក្បាល, ពងមាន់ ១,០០០គ្រាប់, គោ ២ក្បាល, ជ្រូក ២ក្បាល, បន្លែគ្រប់មុខ ៥០០គ.ក្រ, ប្រេងម៉ាសូត ២,០០០លីត្រ, ស័ង្កសី ៥០០សន្លឹក, តង់ ១ផ្ទាំង, ពុយដាក់ប្រេង ១០ពុយ, និងថវិកា ២,០០០ដុល្លារ(សម្រាប់ទិញការ៉ូ សាងសង់សាលប្រជុំធំ កងពលអន្តរាគមន៍តូចលេខ៥)។
-ទីបញ្ជាការប្រចាំទិសមុខយោធភូមិភាគ៤ អូរកូនតឹង រួមមាន៖ ស្រាបៀរ ៤០កេស,ថវិកាឧបត្ថមអង្គភាព ៥,០០០,០០០រៀល, មី៣០កេស, មាន់រស់ ២០ក្បាល, ពងមាន់ ៥០០គ្រាប់, និងជ្រូក ១ក្បាល។
-វិរៈសេនាតូចការពារព្រំដែនលេខ ៤០៨ រួមាន៖
ថវិកាឧបត្ថមអង្គភាព ៦,០០០,០០០រៀល ថវិការឧបត្ថមគ្រូបង្វឹកចំនួន ២៧នាក់ ក្នុងម្នាក់ៗទទួលបាន ៤០,០០០រៀល, ថវិការឧបត្ថមយុទ្ធជន ចំនួន២៥០នាក់ ក្នុងម្នាក់ៗទទួលបាន ៤០,០០០រៀល, ស្រាបៀរ ៦០កេស, ទឹកបរិសុទ្ធ ១០០យួរ, ទឹកក្រូច ៥០កេស, ទឹកត្រី ៤០យួរ, ទឹកស៊ីអ៊ីវ ៥០យួរ, ត្រីខ ៥កេស, មី ៥០កេស, ខ្ទឹមស ២៨គ.ក្រ, ឆៃប៉ូវ ៣០គ.ក្រ, ប៊ីចេង ១៣គ.ក្រ, ត្រីប្រឡាក់ក្រៀម ៤០គ.ក្រ, ត្រីឆ្អើរ ១០០ក្រាស់,អំបិល ១០គ.ក្រ, សៀង ៥គ.ក្រ, មាន់រស់ ៣០ក្បាល, ពងមាន់ ៥០០គ្រាប់, គោ ១ក្បាល, ជ្រូក ២ក្បាល, បន្លែគ្រប់មុខ ៣០០គ.ក្រ, ប្រេងម៉ាសូត ៥០០លីត្រ, ស័ង្កសី ៥០០សន្លឹក, តង់ ១ផ្ទាំង, ពុយដាក់ប្រេង ៣ពុយ។