សាខាកក្រកខេត្តព្រះវិហារ បានចុះពិនិត្យស្ថានភាព ទឹកជំនន់នៅតាមបណ្តោយសែន នៅចំណុចអន្លង់ វិលឋិត នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ


សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២០ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងជាអភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ និងអភិបាលក្រុង បានចុះពិនិត្យស្ថានភាព ទឹកជំនន់នៅតាមបណ្តោយសែន នៅចំណុចអន្លង់ វិលឋិត នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្នុងពេលដែលទឹកកំពុងបន្តហក់ឡើងមានកម្ពស់១២,៥៩ ម ខណៈកម្ពស់ប្រកាសអាសន្ធ ១១ ៥០ម ។ ក្នុងការចុះពិនិត្យស្ថាន ភាពទឹកជំនន់រហ័ស នេះផងដែរឯកឧត្តម បានណែនាំដល់មន្រ្តីសាខា អនុសាខា អជ្ញាធរគ្រប់ថ្នាក់ កងកម្លាំង ត្រូវបង្កើនការប្រុងប្រយ័ត្នជានិច្ច ត្រៀមឆ្លើយតប ក្នុងការជួយសង្គ្រោះបងប្អូនប្រជា ពលរដ្ឋ ក្នុងករណីទឹកនៅតែបន្តឡើង ។

ឯកឧត្តមបានណែនាំអោយធ្វើការផ្សព្វផ្សាយពីការពាររសត្វអាសិរពិស ការធ្វើអានាម័យ ត្រូវហូបទឹកឆ្អិន ការពារកុមារតូចៗ ជៀសវាងគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយ។