ឯកឧត្តម នៃ ប៉េណា បើកសម័យប្រជុំ លើកទី១០ព្រឹទ្ធសភា នីតិកាលទី៣


ព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ វេលាម៉ោង ០៨:០០ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំ លើកទី១០ព្រឹទ្ធសភា នីតិកាលទី៣ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

សមាជិកព្រឹទ្ធសភា មានវត្តមាន មានចំនួន៤២រូប។

សម័យប្រជុំ លើកទី១០ព្រឹទ្ធសភា បានដំណើរការតាមរបៀបវារៈ តែមួយគត់គឺ៖ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំ លើកទី៩ និងលើកទី១០ នីតិកាលទី៣។