ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ ប្រាក់ សុខុន និងលោកជំទាវ​ បានជួបសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង​មកពីឃុំក្រាំងយ៉ូវ​ និងឃុំស្អាងភ្នំ​ ក្នុងស្រុកស្អាង​ ខេត្តកណ្តាល


នៅព្រឹកថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០២០ ឯកឧត្តម​ ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ ជាសមាជិកសភាមណ្ឌលខេត្តកណ្តាល និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្អាង និងលោកជំទាវ​ បានជួបសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង​មកពីឃុំក្រាំងយ៉ូវ​ និងឃុំស្អាងភ្នំ​ ក្នុងស្រុកស្អាង​ ខេត្តកណ្តាល។​
On Thursday morning, 22 October 2020, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, Member of Parliament for Kandal Province and Chief of the Royal Government Working Group for Sa’ang district, and Lok Chumteav met with and provided relief aid to the victims of rainwater flooding in the communes of Kraing Yov and Sa’ang Phnom of Sa’ang district, Kandal province.