អភិបាលខេត្តស្ទឹងត្រែង អញ្ជើញទទួលសម្ភារជំនួយមនុស្សធម៌ពីអង្គការការីតាសកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្តល់ជូនដល់រដ្ឋបាលខេត្ត


នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួលសម្ភារជំនួយមនុស្សធម៌ ពីអង្គការការីតាសកម្ពុជា ផ្តល់ជូនតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្ភារផ្តល់ជូនរួមមាន៖ ទូកសង្គ្រោះចំនួន ៤គ្រឿង មុង២០០ ភួយ ២០០ និងតង់ខៀវ ២០០ សម្រាប់បម្រើការងារចាំបាច់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉ុន ណារិទ្ធិ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) អភិបាលរងខេត្ត នាយកអង្គការការីតាសកម្ពុជា និងមន្រ្តីជំនាញពាក់ព័ន្ធ៕