ឯកឧត្តម ឃួង ស្រេង សូមថ្លែងអំណរដល់សប្បុរសជន ដែលបានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ សម្រាប់ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅរាជធានីភ្នំពេញ


(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមថ្លែងអំណរដល់សប្បុរសជន ដែលបានជួយឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគបរិភោគ សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅរាជធានីភ្នំពេញ។

បញ្ជីសប្បុរសជនដែលចូលរួមឧបត្ថម្ភជូន សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់៖

១៖ លោក ជា សេរី និងលោកស្រី ហេង ថាវី ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ
២៖ លោកស្រី ម៉ន ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ម៉ន ដានី និងស្វាមី ផង់ផាន់ ឃុនថាវង្ស ឧបត្ថម្ភអង្ករ ៤០តោន គិតជាថវិកា ២ម៉ឺនដុល្លារ
៣៖ ក្រុមហ៊ុនផ្ទះល្វែង គីម ប៉ូ ឧបត្ថម្ភអង្ករ ១០តោន គិតជាថវិកា ៥ពាន់ដុល្លារ
៤៖ ក្រុមហ៊ុនផ្ទះល្វែង វីលៀម ឧបត្ថម្ភអង្ករ ១០តោន គិតជាថវិកា ៥ពាន់ដុល្លារ
៥៖ ក្រុមហ៊ុនផ្ទះល្វែង លាភ សំណាង ឧបត្ថម្ភអង្ករ ៥តោន គិតជាថវិកា ២,៥ពាន់ដុល្លារ
៦៖ ក្រុមហ៊ុនផ្ទះល្វែង ML ឧបត្ថម្ភអង្ករ ៥តោន គិតជាថវិកា ២,៥ពាន់ដុល្លារ
៧៖ លោកស្រី អ៊ុច សុខា (អគ្គនាយក LS Constrution) ឧបត្ថម្ភថវិកា ២ពាន់ដុល្លារ
៨៖ ក្រុមហ៊ុនភ្នំពេញមេឌីយ៉ា ឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ
៩៖ លោក សុខ ទី ម្ចាស់បុរី អេក ស៊ី អិន ធី វីឡា ឧបត្ថម្ភថវិកា ១ពាន់ដុល្លារ
១០៖ បុរី VIP បានឧបត្ថម្ភថវិកា ២០លានរៀល
១១៖ សណ្ឋាគារ និងអាផាតមិន អិលស៊ីអេស ឧបត្ថម្ភថវិកា ២,៥ ពាន់ដុល្លារ
១២៖ លោក ហ្វូង ឆាវឈីង នាយកក្រុមហ៊ុន TCM អ៉ិនជើនីរីង ខមផេនី អិលធឌី និងសហការី បានឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ
១៣៖ ឯកឧត្តម អ៉ិត ប្រាំង និងលោកជំទាវ ញ៉ែម សេដ្ឋា ព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ
១៤៖ លោក ពិត សាខន (នៅសហរដ្ឋអាមេរិក រដ្ឋផ្លរីដា) ឧបត្ថម្ភថវិកា ១០០ដុល្លារ
១៥៖ លោក កែវ សារិទ្ឋ និងលោកស្រី អុឹង វ៉ាន់នី ព្រមទាំងកូនចៅ ឧបត្ថម្ភថវិកា ១ពាន់ដុល្លារ
១៦៖ លោក បូរ សម្បត្តិ និងលោកស្រី កែវ សុខឃីម ឧបត្ថម្ភថវិកា ៣០០ដុល្លារ
១៧៖ លោក ឡាវ ផាស្កាល់ (នៅប៉ារីស) ឧបត្ថម្ភថវិកា ២០០ដុល្លារ
១៨៖ លោកឧកញ៉ា ចាន់ សុទ្ឋា (សេនជូរីផ្លាហ្សា) ឧបត្ថម្ភថវិកា ២០លានរៀល។

Update: 23/10/2020