រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃធ្វើការព្រមានដល់មន្រ្ដីដែលជាប់ពាក់ព័ន្ធចំពោះការជួញដូរគ្រឿងញៀន


រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការព្រមានចំពោះអ្នកពាក់ព័ន្ធ​ចំពោះការជួញដូរគ្រឿងញៀន​ ក្នុងនោះមានមន្ត្រី​អនុវត្តន៍ច្បាប់ ដូចជានគរបាល កងរាជ អាវុធហត្ថ និងមន្ត្រីស្ថាប័នតុលាការ ត្រូវជៀសវាង​ឱ្យបាន​ជាដាច់ខាត​កុំឱ្យជាប់ពាក់ព័ន្ធ​នឹងបញ្ហាគ្រឿងញៀន។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងឆ្នាំ២០១៥ និងទិសដៅ​ឆ្នាំ២០១៦ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នាទីស្តីការក្រសួង សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងចំពោះមុខមន្ត្រីអនុវត្តន៍ច្បាប់ថា ប្រសិន​បើរកឃើញអ្នកណាបានជាប់ពាក់ព័ន្ធគ្រឿងញៀន នឹងត្រូវប្រឈមចំពោះមុខច្បាប់។
សម្តេចក្រឡាហោមបានបញ្ជាក់ថា មន្ត្រីអនុវត្តន៍ច្បាប់គ្រប់ថ្នាក់ទាំងកងកម្លាំងនគរបាលជាតិ កងរាជ អាវុធហត្ថ និងមន្ត្រីតុលាការត្រូវបានបន្តសហការគ្នាក្នុងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងតម្លាភាព ជាពិសេសក្នុងការពង្រឹងនីតិវិធីកសាងសំណុំរឿងដាក់បន្ទុកនូវស្ថាន​ទម្ងន់ទោស​ ដោយគ្មានស្ថានសម្រាលចំពោះពួកឧក្រិដ្ឋជនគ្រឿងញៀនជាដាច់ខាត។
សម្តេចបន្តថា សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តជំរុញសកម្មភាពស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាប​គ្រឿងញៀន​ដែលធ្វើឡើងយ៉ាងសកម្មកន្លងមកនេះ ត្រូវធ្វើជាប្រចាំនិងសកម្មជាងនេះទៅទៀត ដែលខិតខំពង្រីកវិធានការទប់ស្កាត់ពីចម្ងាយជាមួយប្រទេសជិតខាង និងអន្តរជាតិ៕
12662621_1072072362834882_2855492016311063376_n​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                               12670420_1072072139501571_1610335058404690333_n
12647076_1072072286168223_2460471320069307964_n                              12642649_1072072122834906_2485034547108632350_n