ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមគោរពវិញ្ញាណក្ខន្ធឪពុកបង្កើតរបស់លោក ហេង សួរ ដែលទទួលមរណភាពក្នុងជន្មាយុ៧៦ឆ្នាំ


ឯកឧត្តម ហ៊ុន ម៉ានី នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំសមាជិក សមាជិការបស់សហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសក ហេង ឃាង ត្រូវជាឪពុកបង្កើតរបស់លោក ហេង សួរ ដែលបានទទួលមរណភាពនាវេលាម៉ោង ១០៖១៨ នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយជរាពាធ។

ក្នុងនាមសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានចាត់ទុកមរណភាពរបស់ឧបាសក ហេង ឃាង គឺជាការបាត់បង់ដោយសោកស្តាយបំផុតនូវឪពុកបង្កើត ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់របស់ក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មានកូនចៅប្រកបដោយព្រហ្មវិហារធម៌។

ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងសមាជិក សមាជិកាទាំងអស់នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានបួងសួងដល់គុណព្រះបុណ្យរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងពួងក្នុងលោក សូមជួយបំភ្លឺនាំដួងវិញ្ញាណក្ខន្ធរបស់ឧបាសក ហេង ឃាង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕