សិក្ខាសាលាផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលស្ដីពីផែនការអភិវឌ្ឍន៍៥ឆ្នាំ ឆ្នាំ២០២០-២០២៤


នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម រិន វិរៈ រដ្ឋលេខាធិការក្រសួងផែនការ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលស្ដីពីផែនការអភិវឌ្ឍន៍៥ឆ្នាំ ឆ្នាំ២០២០-២០២៤ នៅវេទិកាពិគ្រោះយោបល់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣ និងស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ទំនិញប្រើប្រាស់ ក្នុងខេត្តត្បូងឃ្មុំ។
ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត អភិបាល អភិបាលរងស្រុក ក្រុងទាំង៧ទូទាំងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។