ឯកឧត្តម អ៊ុន ចាន់ដា៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តកំពង់ចាម ត្រូវបន្ដសហការគ្នាឱ្យល្អក្នុងការជួយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន


កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ និងគ្រប់ស្ថាបន័ពាក់ព័ន្ធក្នុងខេត្តកំពង់ចាមត្រូវបន្ដ សហការគ្នាឱ្យល្អក្នុងការជួយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងត្រៀមលក្ខណៈសម្បត្តិ ដើម្បីធ្វើការឆ្លើយតបនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដែលស្ថិត ក្នុងស្ថានភាពរងគ្រោះដោយជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់ទឹកភ្លៀងដែលផ្តោតសំខាន់ ការងារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន និងសេវាសាធារណៈ។

 

នេះជាការលើកឡើងនៅក្នុងឱកាស ដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងកិច្ច ប្រជុំ បូកសរុបការងាររយៈពេល៩ខែ និងលើកទិសដៅការងារ ត្រីមាសទី៤ ឆ្នាំ២០២០ របស់ គណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត។

ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្ត និងជាគណៈបញ្ជាការ ឯកភាពខេត្តបានលើកឡើងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រៀមធ្វើការឆ្លើយតប នឹងតម្រូវការ របស់ប្រជាពលរដ្ឋឱ្យបានល្អនិងគ្រប់ស្ថាបន័ពាក់ព័ន្ធ ក្នុងខេត្តកំពង់ចាមត្រូវបន្ដសហការគ្នា ឱ្យល្អ ក្នុងការជួយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងត្រៀមលក្ខណៈសម្បត្តិ ដើម្បីធ្វើ ការឆ្លើយតបនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដែលស្ថិតក្នុង ស្ថានភាពរងគ្រោះដោយជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់ទឹកភ្លៀងដែលផ្តោតជា ពិសេស ការងារសន្ដិសុខសាធារណៈ និងសុវត្ថិភាពក្នុងមូលដ្ឋានដើម្បីសេចក្ដីសុខ និងការរស់នៅ របស់ ប្រជាពលរដ្ឋយើងពិសេសគឺការទប់ស្កាត់អំពើឧបាយកលរបស់ក្រុមជនអគតិមួយក្តាប់ តូចដែលប៉ុនប៉ងបង្កអសន្ដិសុខសង្គម និងចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នោះ។ ជាង នេះទៅទៀតអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្ដយកចិត្តទុកដាក់ និងធានាសន្ដិសុខក្នុងមូលដ្ឋាន ដោយចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទរួមមាន បញ្ហាគ្រឿងញៀន ល្បែង ស៊ីសង ក្មេង ទំនើងក្នុងមូលដ្ឋាន ដើម្បីសេចក្ដីសុខក្នុងការរស់នៅរបស់ប្រជាពលរដ្ឋយើង។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ គ្រប់លំដាប់ថ្នាក់របស់ខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងការអនុវត្តការងារជូនរាជរដ្ឋាភិ បាលក្នុងការអភិវឌ្ឍខេត្តពិសេស គឺបញ្ហាសន្តិសុខសង្គមដែលរដ្ឋបាលខេត្តត្រូវបាន រាជរដ្ឋាភិបាលវាយតម្លៃខ្ពស់ជាខេត្ត ដែលអនុវត្តន៍គោលនយោបាយសន្ដិសុខសណ្ដាប់ធ្នាប់ សង្គមបានល្អក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នាមកនេះ និងបន្ដការអនុវត្តឱ្យបានល្អជារៀងរហូត ដើម្បីជាកិត្តិយសខេត្តយើង។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្រុងស្រុក ត្រូវ បង្កើនការយកចិត្តទុកដាក់តាមដានរាល់សភាពការណ៍ក្នុងមូលដ្ឋានដូចជា ការអនុវត្តគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព ការទប់ស្កាត់បញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងអប់រំផ្សព្វផ្សាយជូនដល់ពលរដ្ឋឱ្យមានការចូលរួម ទប់ស្កាត់ការរីករាលត្បាតនៃជំងឺកូវីដ១៩ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសេចក្ដីសុខរបស់ខ្លួន និងក្រុមគ្រួសារព្រមទាំងសង្គមជាតិផងដែរ​។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានជំរុញឱ្យមន្ទីរជំនាញទាំង៤ រួមមាន៖ មន្ទីរសារធារណការ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរធនធានទឹក និងឧតុនិយម ត្រូវសហការគ្នាឱ្យល្អក្នុងការជំរុញជួយដល់ប្រជាពលរដ្ឋក្នុងការផ្តល់គ្រាប់ពូជ និងកសាងរាល់ហេដ្ឋរចនាសម្ព័ន្ធឡើងវិញ រាល់ការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀង ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតាមដានរាល់សភាពការណ៍ ដែលកើតមានក្នុងមូលដ្ឋាន អំពីគ្រោះធម្មជាតិដែលកើតមានឡើងជាយថាហេតុដើម្បីធ្វើការឆ្លើយតប និងសង្គ្រោះឱ្យបាន ទាន់ពេលវេលា៕