សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី នីតិវិធីនៃការវាយតម្លៃលើផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ មានប្រារព្ធពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី នីតិវិធីនៃការវាយតម្លៃលើផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត ក្រោមអធិបតីភាពរបស់ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ប៉ិច សុខា អគ្គលេខាធិការរងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត ក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីបុគ្គលិកអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡាចំនួន១០៩រូប និងក្រុមការងារនៃក្រសួងពាក់ព័ន្ធចំនួន១៤រូប។