លោកជំទាវ សេង វណ្ណសាយ ដឹកនាំក្រុមការងាររបស់ក្រសួង និងមន្ទីរធនធានទឹក ចុះពិនិត្យការងារសាងសង់ប្រព័ន្ធធារាសាស្ត្រចំនួន ០២ ប្រព័ន្ធ


នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៧ លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះពិនិត្យការងារសាងសង់ប្រព័ន្ធធារាសាស្ត្រចំនួន ០២ ប្រព័ន្ធ នៅក្នុងខេត្តព្រៃវែង រួមមាន៖
១. ប្រព័ន្ធធាសាស្រែស្ត្រទំនប់អាងទឹកក្រចាប ស្ថិតក្នុងឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែ ចំនួន ១.៥០០ ហិកតា ។
២. ប្រឡាយមេបូពាហ៍ ស្ថិតក្នុងឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ។ ប្រឡាយមេនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែ ចំនួន ១.៨០០ ហិកតា (អាចបង្កបង្កើនផលបាន ៣ ដង ក្នុង ១ ឆ្នាំ) ៕