សម្តេចតេជោ ហ៊ុន សែន៖ ឪពុកម្តាយ ជីដូនជីតា គួរចែករំលែកពេលវេលា ដើម្បីកូនចៅ កុំឲ្យពួកគេចេញក្រៅផ្ទះក្លាយជាក្មេងទំនើង


សម្តេចតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃទី​០៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ បាន​សរសេរ​សារ​ខ្លី​មួយ​ អម​ដោយ​រូបថត​ជា​ច្រើន​សន្លឹក​ របស់​សម្តេច​ជា​មួយ​នឹង​ចៅៗ​ បង្ហោះ​ក្នុង​ Facebook​ Page​ របស់​សម្តេច។​ សារ​ និង​រូបភាព​ទាំងនោះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​រំលេច​នូវ​សារ​ អំពាវ​នាវ​ដល់​ឪពុក​ម្តាយ​ ជីដូន​ជីតា​ ទាំងអស់​ គួរ​ចែក​រំលែក​ពេល​វេលា​របស់​ខ្លួន​ នៅ​ជាមួយ​ និង​អប់រំ​កូន​ចៅ​ឲ្យ​បាន​ល្អ ​ជៀស​វាង​កុំ​ឲ្យ​ពួក​គេ​នៅ​ក្រៅ​ផ្ទះ​រហូត​ក្លាយ​ជា​ក្មេង​ទំនើង​ និង​ក្មេង​ខ្វះ​ការ​អប់​រំ​ជា​ដើម​។​

សម្តេច​តេជោ​ នាយក​រដ្ឋ​មន្ត្រី​បាន​សរសេរ​ថា​ «ពាក្យ​ចាស់​ពោល​ថា​ ស្រឡាញ់​កូន​មួយ​តៅ​ ស្រឡាញ់​ចៅ​មួយ​ថាំង​ ពិត​ជា​ត្រឹមត្រូវ​ណាស់​។ ​បទ​ពិសោធន៌​នៃ​ជោគជ័យ​របស់​ខ្ញុំ ​លើ​ការ​អប់រំ​កូន​កំពុង​បាន​ប្រើប្រាស់​ ដើម្បី​អប់​រំ​ចៅ​ជា​បន្តរ​ទៀត។​ ការ​គួប​ផ្សំរ​វាង​សាលារៀន​សង្គមជាតិ​ និង​គ្រួសារ​ គឺ​ជា​មូលដ្ឋាន​ផ្តល់​ឱ្យ​គ្រួសារ​នីមួយៗ​ មាន​ភាព​ងាយស្រួល​ ដើម្បី​សំរេច​នូវ​បំណង​ ដែល​ចង់​បណ្តុះ​បណ្តាល​កូន​ឬ​ចៅ។ ​កត្តា​គ្រួសារ​ដើរតួរនាទី​សំរេច​កំណត់​ឯកត្តា​សាលារៀន​ និង​សង្គម​មាន​តួនាទី​មិនអាច​ខ្វះបាន​។​ ភាព​ជិត​ស្និត​ដែល​ឪពុក​ ម្តាយ​ ជីដូន​ ជីតា​ផ្តល់​ឱ្យកូន​ឬ​ចៅ​សំខាន់​ខ្លាំង​ណាស់​ដើម្បី​ ឱ្យ​ពួក​គេ​មាន​ភាព​កក់​ក្តៅ ​មិនមាន​អារម្មណ៌​ឯកោ​ ហើយ​បែរ​ជា​ចេញ​ទៅ​ក្រៅ​ផ្ទះរ​ហូត​កូន​ ឬ​ចៅ​ក្លាយ​ជា​ក្មេង​ទំនើង​ ឬ​ក្មេង​ខ្វះ​ការ​អប់រំ។​ សូម​ឪពុក​មា្តយ​ ជី​ដូន​ជីតា​ ចែក​រំលែក​ពេល​វេលា​ដើម្បី​កូនៗ​ និង​ចៅៗ​។​ នេះ​ជា​បទ​ពិសោធន៌​ដែល​ខ្ញុំ​មាន​ហើយ​ ចង់​ចែក​រំលែក​ជា​មួយ​ឪពុក​ និង​ ជីតា​គ្រប់រូប​»៕​

12662637_948358505212647_4858117164107160116_n

12662582_948358828545948_6150543837221323142_n

12654173_948358421879322_3331043265343985600_n

12651167_948358705212627_1634460907857203287_n

12645164_948358378545993_2801760584017677923_n

12642676_948358608545970_3924930531587885643_n

12592407_948358475212650_1841242953395952938_n

12592396_948358448545986_3230218827150716531_n

12592301_948358808545950_6416503266054774743_n

12508745_948358391879325_6401750542417150919_n

12418045_948358531879311_5804553240275481423_n

943906_948358628545968_374541132167095777_n