វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣


នាព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ ខណ្ឌកំបូល រាជធានីភ្នំពេញ មានប្រារព្វ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ត្រាក់ ថៃសៀង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ កំបូល និង ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាព្រឹកនេះ ធ្វើឡើងដើម្បីទទួលយកនូវសំណួរសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌកំបូល ក្នុងន័យបម្រើសេវាសំណូមពរជូនប្រជាពលរដ្ឋឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។