ឯកឧត្តមរដ្ឋមន្រ្តីបានអនុញ្ញាតឱ្យនិស្សិតខ្មែរដែលជាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ឆ្នាំ២០២០ ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍មួយចំនួនមុនពួកគេទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ នៅទីស្ដីការក្រសួងធម្មការ និងសាសនា


ព្រឹកថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យនិស្សិតខ្មែរដែលជាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ឆ្នាំ២០២០ ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍មួយចំនួនមុនពួកគេទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក នៅទីស្ដីការក្រសួង។
សូមបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៤មកមាននិស្សិតកម្ពុជាជាច្រើននាក់ហើយដែលបានទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ ដោយមុខវិជ្ជាជាច្រើនដូចជា ផ្នែកច្បាប់ អក្សរសាស្រ្តអង់គ្លេស សេដ្ឋកិច្ច ទំនាក់ទំនងសាធារណៈនិងមុខវិជ្ជាជាច្រើនទៀត។