ឯកឧត្តម ម៉ុង ឫទ្ធី អញ្ជើញចុះពិនិត្យមើលសកម្មភាពដំណើរការជិកស្តារស្រះទឹកបង្ហើយ


ថ្ងៃពុធទី២៩ ខែមិនា ឆ្នាំ២០១៧ ម៉ោង៧ព្រឹក ឯកឧត្តម ម៉ុង ឫទ្ធី អញ្ជើញចុះពិនិត្យមើលសកម្មភាពដំណើរការជិកស្តារស្រះទឹកបង្ហើយ នៅក្នុងវត្តស្រះស្រែ ភូមិពានមាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។
ស្រះទឹកនេះមានបណ្តោយ៤០ម៉ែត្រគុណនិង៦០ម៉ែត្រ ជម្រៅ៤ម៉ែត្រ ចាប់ផ្តើមជិកកាលពីថ្ងៃអាទិត្យទី២៦ ខែមិនា រួចរាល់ជាស្ថាពរថ្ងៃពុធទី២៩ ខែមិនា ឆ្នាំ២០១៧ ស្រះទឹកនេះអាចជួយដោះស្រាយបញ្ហាខ្វះខាតទឹកដល់ប្រជាជនចំនួន៦ភូមិ ស្មើនឹង១.០៧៦គ្រួសារដែលមានចំនួន៤.៦៥៤នាក់ ។
អរគុណច្រើនណាស់ដល់ក្រុមការងារទាំងអស់ដែលបាននាំគ្នាជិកស្តារស្រះទឹកនេះ ទាំងយប់ទាំងថ្ងៃធ្វើឲ្យទទួលបានល័ទ្ទផលដ៏មហាសែនអស្ចារ្យ នេះ ។