ឯកឧត្តម គឹម សុន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងប្រកាសស្តីពី គោលការណ៍ណែនាំសម្រាប់សំណាកជីកសិកម្ម


ព្រឹកថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងនៅថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០២០នាយកដ្ឋាននីតិកម្មកសិកម្ម បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពី” គោលការណ៍ណែនាំសម្រាប់សំណាកជីកសិកម្ម” ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងបានបញ្ចប់ដោយទទួលបានលទ្ធផលល្អប្រសើរប្រកបដោយភាពជឿជាក់និងច្បាស់លាស់ ។ អង្គប្រជុំបានពិភាក្សាលំអិតទៅលើភាពទទួលខុសត្រូវរបស់វិស័យឯកជន និងរដ្ឋ រួមគ្នាដើម្បីផលប្រយោជន៏របស់កសិករយើង ជាពិសេសគុណភាពផលិតផលជីកសិកម្មដែលនាំចូលមកប្រើប្រាស់ក្រោមការត្រួតពិនិត្យរបស់មន្ត្រីមានសមត្ថកិច្ច ដើម្បីផ្ទៀងផ្ទាត់បមាណីយគុណភាពក្នុងការបង្កើនទិន្នផល និងឈានដល់ការនាំចេញផលិតផលកសិកម្មទៅបរទេស ។