សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ចំនួន៣ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី


នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបន្ទាប់ពីបានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រីរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈរវាងកម្ពុជា និងហុងគ្រីចំនួន៣ផងដែរ។ កិច្ចព្រមព្រៀង និងអនុស្សារណៈ ដែលនឹងត្រូវចុះហត្ថលេខានោះរួមមាន៖
១- កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។
២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី។
៣- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី៕
On the Afternoon of 03 November 2020, Samdech Techo Hun Sen, Prime Minister of Cambodia, witnessed signing ceremony of the 3 important documents including one agreement and 2 Memorandums of Understanding (MoU) between the Kingdom of Cambodia and Hungary.
1. Agreement on Air Freight Services between the Royal Government of Cambodia and the Government of Hungary.
2. MoU on Water Resources Management between the Ministry of Water Resources and Meteorology of the Kingdom of Cambodia and the Ministry of Interior of Hungary.
3. MoU on Cooperation in Agriculture between the Ministry of Agriculture, Forestry and Fisheries of the Kingdom of Cambodia and the Ministry of Agriculture of Hungary.