អភិបាលរាជធានីភ្នំពេញ ទទួលជួបជាមួយប្រតិភូអង្គការPCL


នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ដដែល ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបជាមួយប្រតិភូអង្គការPCL ដើម្បីពិភាក្សាការងារផ្តល់ជំនួយជាសម្ភារពេទ្យដល់សហគមន៍ភូមិអណ្ដូង។ អង្គការPCL គឺជាអង្គការដៃគូរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការអភិវឌ្ឍសហគមន៍ក្រីក្រភូមិអណ្ដូងកាលពីពេលកន្លងទៅ។
ឯកឧត្តមអភិបាល សូមស្វាគមន៍ និងលើកទឹកចិត្តដល់អង្គការសង្គមស៊ីវិលទាំងអស់ ដែលមានបំណងធ្វើការងារលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រនៃរាជធានីភ្នំពេញ៕